Apr 04, 25
កិច្ចប្រជុំការង...
ព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រឆ្នា...
នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំលោក-លោកស្រីនាយករង ព្រមទាំងថ្នាក់ដឹកនាំក្នុងមន្ទីរពេទ្យទទួលក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានចូលរួមសិក្សាស្វែងយល់នៅក្នុងមន្ទីរពេទ្យ និងកិច្ទការមួយចំនួនទៀតរួមមាន៖ ការងារប.ស.ស.ក្នុងមន្ទីរពេទ្យដែលបានដោះស្រាយរួចរាល់ រួមទាំងបញ្ហាប្រឈមមួយចំនួន និង មានការស្នើរសុំទៅខាងភាគី ប. ស.ស បន្តកិច្ទសហការណ៏ដើម្បីផ្តល់សេវាថែទាំនិងព្យាបាលជូនដល់កុមារដែលប្រើប្រាស់ប័ណ្ណប.ស.ស ប្រកបដោយគុណភាពខ្ពស់។ ជាការស្វាគមន៏ក្នុងជំនួបលើកដំបូងនេះ ឯកឧត្តម ឃុន ចាន់ណារិទ្ឋ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម និងគណៈប្រតិភូបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានមន្ទីរពទ្យកុមារជាតិដែលបានដឹកនាំ សម្របសម្រួលឆ្លើយតបតាមកំណើនជាប្រចាំនៃការប្រើប្រាស់ប័ណ្ណប.ស.ស របស់កុមារ និង នៅផ្នែកសម្ភពបានយ៉ាងល្អប្រសើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិទី៧ (ប្រព័ន្ឋគាំពារសុខភាពសង្គម) និងប្រកបដោយភាពធន់។ គោលបំណងថ្ងៃនេះរួមមាន៖ ប.ស.សទទួលបន្ទុកមន្ទីរពេទ្យ (ជាង១៥០០) កន្លែងនៅទូទាំងប្រទេស ហើយប.ស.សមានការទូរទាត់ និង មានបច្ទេកវិទ្យា (ក្រុមនិតិកម្ម និង ព័ត៌មានវិទ្យា) ដើម្បីធ្វើការផ្គួបទិន្នន័យជាមួយគ្នា និង បង្កើត code (IPD) ដើម្បីឲ្យមានការទូរទាត់បានលឿនបន្ថែមទៀត ព្រមទាំងប្រមូលធាតុ (មន្ទីរពេទ្យថ្នាក់ជាតិ)ដើម្បីបង្កើនប្រសិទ្ឋភាពសេវាថែទាំព្យាបាល។