Apr 04, 25
មន្ទីរពេទ្យកុមា...
នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុ...
ព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធានការិយាល័យ លោកប្រធានផ្នែក នាយសាល នាយប្រចាំការនិងគ្រូពេទ្យយាម។ គោលបំណងកិច្ទប្រជុំនេះរួមមាន:
១. ការដោះស្រាយការងាររួមទាក់ទងបច្ទេកទេសនិង ក្រមសីលធម៌របស់គ្រូពេទ្យ
២. ការត្រៀមរៀបចំការធ្វើសន្និបាតនៅក្នុងមន្ទីរពេទ្យនាថ្ងៃទី៣- ៤ ខែមេសាឆ្នាំ២០២៥ខាងមុខនេះក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល។
៣. ការរៀបចំកម្មវិធីក្នុងយទ្ឋនាការអាហាររូបត្ថម្ភ( Korean nutrition campaign) នៅក្នុងមន្ទីរពេទ្យកុមារជាតិ ដែលមានការចូលរួមផងដែរពីប្រធានអង្គការ KOICA ប្រចាំប្រទេសកម្ពុជា។
ក្នុងឪកាសបើកអង្គប្រជុំនេះដែរ ឯកឧត្តមប្រធានបានជម្រាបជូនបន្ថែមថា នៅព្រឹកថ្ងៃទី៣ ខែមេសាឆ្នាំ២០២៥លោក-លោកស្រីដែលមានឈ្មោះចូលរួមនិងទទួលមេដាយត្រូវរៀបចំអោយបានត្រឹមត្រូវនូវការពាក់ស៊ីង(ស៊ីងក្រសួងពាក់ខាងស្តាំនិងស៊ីងមន្ទីរពេទ្យខាងឆ្វេង) ការរៀបចំបន្ទប់រង់ចាំទទួលមេដាយ(បន្ទប់លេខ៣និងបន្ទប់វេជ្ជសាស្រ្តហ៊ូណាន ហើយត្រូវមកកាន់បន្ទប់ប្រារព្ឋពិធីនៅម៉ោង ៧:០០ព្រឹក ព្រមទាំងមានការរៀបចំការតាំងលំអផ្សេងៗទៀតក្នុងមន្ទីរពេទ្យ។ លើសពីនេះទៅទៀត ការចូលរួមក្នុងកម្មវិធី យុទ្ឋាការអាហាររូបត្ថម្ភនាថ្ងៃទី១ខែមេសាមានចំនួនអ្នកចូលរួមប្រហែល៦០០- ៧០០នាក់រួមមាន: អាណាព្យាបាលរបស់កុមារ បុគ្គលិកមន្ទីរពេទ្យ និងមានការផ្សព្វផ្សាយទៅមហាជនជាដើម។