Aug 12, 25
គ្រូពេទ្យនៃមន្ទ...
តបតាមការណែនាំរបស់ឯកឧត្តមសាស្រ្...
ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ និង ចូលរួមដោយ ឯកឧត្តម សុីន ប៊ុនថាត និងលោកជំទាវ ធៀម ថាវី បានចុះសួរសុខទុក្ខ វីរកងទ័ពដែលកំពុងឈរជើងនៅ វរសេនាតូចវិស្វកម្ម យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ។
——
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ចូលរួមដោយ ឯកឧត្តម សុីន ប៊ុនថាត និងលោកជំទាវ ធៀម ថាវី បានចុះជួបឧត្តមសេនីយ៍ត្រី ព្រំ ករុណា នាយសេនាធិការរង យោធភូមិភាគទី៤ លោក វរសេនីយ៍ទោ យ៉ាន់ ស្រស់ មេបញ្ជាការ វរសេនាតូច វិស្វកម្ម យោធភូមិភាគទី៤ និងលោកស្រី វ៉ក ណម មេឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប ដើម្បីចុះសួរសុខទុក្ខ និង ឧបត្ថម្ភថវិកា និងសម្ភារៈ មួយចំនួន ដែលបានមកពីការចូលរួមរបស់បុគ្កលិកមន្ទីរពេទ្យកុមារជាតិទាំងអស់ និងសប្បុរសជននានារួមមាន៖
- ថវិកាចំនួន ៣២ ៦៧២ ០០០ រៀល និង ១០០០ ដុល្លា
- កុំព្យូទ័រ ចំនួន ៣ គ្រឿង
- ម៉ាស៊ីនព្រីន ចំនួន ១គ្រឿង
- អង្រឹង ១ និង
- សម្លៀកបំពាក់ មួយចំនួន
ជូនទៅ វីរកងទ័ព ដែលកំពុងឈរជើងនៅ វរសេនាតូចវិស្វកម្ម យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យដើម្បីប្រើប្រាស់តាមការចំបាច់។