Aug 12, 25
គ្រូពេទ្យនៃមន្ទ...
តបតាមការណែនាំរបស់ឯកឧត្តមសាស្រ្...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេស និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ
====== នាព្រឹកថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ព្រមទាំងមានការចូលរួមពីលោកសាស្រ្តាចារ្យនាយករង លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន-អនុប្រធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក គ្រូពេទ្យយាមប្រចាំថ្ងៃ នាយសាល និង នាយប្រចាំការ។ គោលបំណងនៃការប្រជុំនេះរួមមានដូចជា៖ ១-ដោះស្រាយកិច្ទការទូទៅពាក់ព័ន្ឋបច្ទេកទេសការថែទាំព្យាបាលអ្នកជំងឺ និងការអនុវត្តន៏តាមក្រមសីលធម៌វិជ្ជាជីវៈ ២-ដោយសារស្ថានភាពអ្នកជំងឺមានការកើនឡើងនៅឆមាសទី២នៃឆ្នាំ ២០២៥នេះ ថ្នាក់ដឹកនាំតាមផ្នែកទាំងអស់រួមមានប្រធានផ្នែក ឬនាយសាលត្រូវមានការយកចិត្តទុកដាក់អនាម័យ ការររៀបចំនៅតាមផ្នែក និងត្រូវមានការអប់រំអ្នកជំងឺជារៀងរាល់ថ្ងៃទាក់ទងការជូតខ្លួនកុមារ (គ្រុនក្តៅ) ៣-ការចូលរួមវគ្គសិក្សាការបំពេញឯកសារថែទាំរបស់គិលានុបដ្ឋាកដែលចាំបាច់ត្រូវតែអនុវត្តន៏ក្នុងពេលបំពេញការងារឲ្យបានប្រសើរឡើង និងមានគុណភាព៕