Aug 06, 25
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច...
តបតាមការណែនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង មានការអនុញ្ញាតិពីឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជ.ម៉េង ឆាយ (ក្រុមទី១) និង លោកវេជ្ជ.កែវ វណ្ណា (ក្រុមទី២)នាយករងមន្ទីរពេទ្យ និងជាប្រធានបេសកកម្ម បានដឹកនាំគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិរួមមាន:គ្រូពេទ្យផ្នែកវះកាត់ ផ្នែកសណ្តំ និងគ្រូពេទ្យជំងឺកុមារ ព្រមទាំងគិលានុបដ្ឋាកបានចុះទៅពិនិត្យព្យាបាលប្រជាពលរដ្ឋជនភៀសសឹកនៅខេត្តព្រះវិហារ។ ក្នុងការបំពេញកិច្ទការដ៏ឧត្តុងឧត្តមជូនជាតិមាតុភូមិរបស់យើង ក្រុមគ្រូពេទ្យបានខិតខំជួយព្យាបាលយ៉ាងអស់ពីកំលាំងកាយចិត្តនិង មានមនសិការខ្ពស់ដើម្បីអោយប្រជាពលរដ្ឋឆាប់បានជាសះស្បើយទាំងអស់គ្នា។