Dec 03, 25
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច...
មន្ទីរពេទ្យកុមារជាតិ: ពិធីប្រគល់និងទទួលសម្ភារៈដែលបានពី
ក្នុងគម្រោងសហប្រតិបត្តការរវាងមន្ទីរពេទ្យកុមារជាតិ និងសាធារណៈរដ្ឋឆេក
=========
នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកនាយករង ប្រធានផ្នែក និងលោក-លោកស្រី បានចូលរួម ពិធីប្រគល់និងទទួលសម្ភារៈដែលបានពី
ក្នុងគម្រោងសហប្រតិបត្តការរវាងមន្ទីរពេទ្យកុមារជាតិ និងសាធារណៈរដ្ឋឆេក រួមនាន៖ ម៉ាស៊ីនអេកូបេះដូង ម៉ាស៊ីនCTG និងម៉ាស៊ីនឆ្លុះបំពង់ក ដែលបានប្រគល់ជូនដោយតំណាង Vita et Futura នៃសាធារណៈរដ្ឋឆេក។
មន្ទីរពេទ្យកុមារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធិពរដល់គណៈប្រតិភូទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕