មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥

នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ និងមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យទីប្រឹក្សាមន្ទីរពេទ្យ លោកប្រធាន-អនុប្រធានការិយាល័យ។ គោលបំណងនៃការប្រជុំប្រចាំខែនេះ មានដូចជា៖

១-ការពិនិត្យមើលរបាយការណ៏ប្រចាំខែមុន ការសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ

២-ការរៀបចំដាក់សញ្ញាជូនដំណឹងអ្នកជំងឺចូលសម្រាកពេទ្យនៅអគារកូរ៉េ អគារវះកាត់និងអគារសម្ភព

៣-ការប្រជុំប្រចាំខែរបស់នាយផ្នែកតាមរយៈ Zoom ត្រូវមានការចូលរួមពីលោកនាយក លោកនាយករង ប្រធាន-អនុប្រធានការិយាល័យទាំង៣ និង នាយសាល

៤-ផ្សព្វផ្សាយពីកាលបរិច្ឆេទនៃការរៀបចំសន្និបាតរបស់ក្រសួងសុខាភិបាល និងផែនការរៀបចំសន្និបាតប្រចាំឆ្នាំរបស់មន្ទីរពេទ្យកុមារជាតិ

៥-ការរៀបចំដំឡើងផ្លាកតារាងតំលៃពិនិត្យព្យាបាលរបស់មន្ទីរពេទ្យនៅផ្នែកមួយចំនួន

៦-ការរៀបចំផែនការកិច្ទសន្យាបុគ្គលិកមន្ទីរពេទ្យរួមមាន៖ មន្រ្តីក្របខ័ណ្ឌ និង បុគ្គលិកកិច្ទសន្យាមន្ទីរពេទ្យ៕