មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេស និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ

នាព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូចជាៈ

១-ការរាយការណ៏ពីករណីបញ្ជូនផ្សេងៗ ឬ ក្នុងករណីអាយុលើសពីការទទួលរបស់មន្ទីរពេទ្យ គ្រូពេទ្យត្រូវតែអន្តរាគមន៏ជួយសង្រ្គោះដោយរួមមានៈបានធ្វើអ្វីខ្លះជាដើម

២-មន្ទីរពេទ្យមានគណៈកម្មាការបានបង្កើតឡើងរួចជាច្រើន និងត្រូវមានអ្នកទទួលខុសត្រូវដោយរួមមាន

លោកនាយករងម្នាក់ទទួលបន្ទុក ដោយត្រូវមានការផ្សព្វផ្សាយតាមរយៈការកោះប្រជុំ (Online,    

offline) ដើម្បីចែងចែកតួនាទីភារកិច្ទរៀងៗខ្លួន និងបង្កើតផែនការសកម្មភាព។

៣-ការិយាល័យបច្ទេកទេសត្រូវអោយផ្នែកដែលទទួលសម្ភារៈថ្មីៗរាយការណ៏ពីករណីព្យាបាលប្រចាំថ្ងៃរួមមានៈធ្វើបានអ្វីខ្លះ ឬមានការរីកចម្រើនអ្វីដែរទេ និងត្រូវមានការកែសម្រួលបន្ថែម។

៤-ដើម្បីពង្រឹងការងារគ្រប់គ្រងនិងគុណភាពបុគ្គលិករបស់មន្ទីរពេទ្យៈបុគ្គលិកក្របខ័ណ្ឌរដ្ឋ បុគ្គលិកកិច្ទសន្យារបស់រដ្ឋ  បុគ្គលិកកិច្ទសន្យាមន្ទីរពេទ្យ ហើយមន្ទីរពេទ្យត្រូវធ្វើកិច្ទសន្យា១ឆ្នាំម្តងដោយផ្នែកត្រូវរាយការណ៏មកការិយាល័យរដ្ឋបាល ដើម្បីបញ្ទៀសទំនាស់បុគ្គល ឬការមកបំពេញការងារប្រចាំថ្ងៃ

៥-ក្នុងស្ថានភាពប្រទេសជាតិរបស់យើងកំពុងមានការប្រយុទ្ឋជាមួយចោរឈ្លានពាន មន្ទីរពេទ្យរបស់យើងត្រូវតែពិនិត្យព្យាបាលដោយយកចិត្តទុកដាក់បំផុតក្នុងករណីមានការបញ្ជូនជនភៀសសឹកមកព្យាបាល ហើយគ្រូពេទ្យទាំងអស់ចៀសវាងការសាកសួរផ្សេងៗច្រើនពេក ឬទាក់ទងការបង់ប្រាក់ជាដើម៕