Jan 21, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច...
មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប MPDSR នៅមន្ទីរពេទ្យកុមារជាតិ
នាព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកស្រីសាស្រ្តាចារ្យ ហួត ចាន់ធានី នាយករងមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត កែវ វណ្ណា នាយករងមន្ទីរពេទ្យកុមារជាតិ បានចូលរួមប្រារព្ធបើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានផ្នែកពាក់ព័ន្ធ ព្រមទាំងបុគ្គលិកគន្លឹះ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាស្លាប់របស់ មាតានិងទារក ដែលអាចការពារបាន នៅមន្ទីរពេទ្យកុមារជាតិ។