Dec 31, 25
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមាជាតិ: ទទួលស្វាគ...
មន្ទីរពេទ្យកុមាជាតិ: ទទួលស្វាគមន៍តំណាង DAEGL FATIMA HOSPITAL នៅមន្ទីរពេទ្យកុមារជាតិ។
=======
នាព្រឹកថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ រួមជាមួយថ្នាក់ដឹកនាំដទៃទៀតបានចូលរួមទទួលស្វាគមន៍លោកសាស្ត្រាចារ្យ Mikhal Ryu តំណាង DAEGL FATIMA HOSPITAL នៅមន្ទីរពេទ្យកុមារជាតិ។ ក្នុងឱកាសជំនួបគ្នានេះមន្ទីរពេទ្យ DAEGL FATIMA HOSPITAL បានផ្តល់ជំនួយសម្ភារៈដូចជា Syring pump ចំនួន ១ គ្រឿង, Infusion pump ចំនួន ១ គ្រឿង and microscopic ចំនួន ១ គ្រឿង ដល់មន្ទីរពេទ្យកុមារជាតិផងដែរ។ ឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិក៏សូមថ្លែងអំណរគុណចំពោះ DAEGL FATIMA HOSPITALដែរតែងតែផ្តល់ការគាំទ្រ និងសហការយ៉ាងល្អជាមួយមន្ទីរពេទ្យ និងសូមជូនពរឆ្នាំថ្មីដល់លោកសាស្ត្រាចារ្យ Mikhal Ryu តំណាង DAEGL FATIMA HOSPITALសូមឱ្យជួបតែសុខសុវត្ថិភាព និងជោគជ័យគ្រប់ការងារសម្រាប់ឆ្នាំថ្មីនេះ។