Dec 31, 25
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមាជាតិ: ទទួលស្វាគ...
មន្ទីរពេទ្យកុមាជាតិ: ទទួលស្វាគមន៍គណៈប្រតិភូកាកបាទក្រហមចិនមកពីខេត្ត guangxiនៅមន្ទីរពេទ្យកុមារជាតិ
=======
នាព្រឹកថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ រួមជាមួយថ្នាក់ដឹកនាំដទៃទៀតបានចូលរួមទទួលស្វាគមន៍គណៈប្រតិភូកាកបាទក្រហមចិនមកពីខេត្ត guangxi នៅមន្ទីរពេទ្យកុមារជាតិ។គោលបំណងចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពកុមារដែលមានជំងឺ Leukemia, aplastic anemia, severe thalassemia និងបង្ហាញពីការព្យាបាលដោយ stem cell នៅមន្ទីរពេទ្យកុមារជាតិ។ ក្រុមការងារ កាកបាទក្រហមបានជួបពិនិត្យមើលស្ថានភាពអ្នកជំងឺខាងលើនៅផ្នែកជំងឺលោហិតវិទ្យា និង ប្រព័ន្ធភាពស៊ាំង និងផ្នែកជំងឺមហារីក បន្ទាប់ពីត្រលប់ទៅវិញក្រុមការងារនឹងពិនិត្យលើលទ្ធភាពក្នុងការជួយលើបញ្ហាខាងលើផងដែរ។