Dec 31, 25
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមាជាតិ: ទទួលស្វាគ...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ
====== នាព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូចជាះ
១) ការពង្រឹងក្រមសីលធម៌របស់គ្រូពេទ្យ និង ដោះស្រាយកិច្ទការទូទៅប្រចាំសប្តាហ៏
២) ការរាយការណ៏ពីបញ្ហាប្រឈមផ្សេងៗរបស់ផ្នែកដែលជួបប្រទះក្នុង១សប្តាហ៏
ឯកឧត្តមប្រធានមន្ទីរពេទ្យបានណែនាំឲ្យគ្រប់ផ្នែកត្រូវមានការយកចិត្តទុកដាក់អំពីការឆ្លងរោគក្នុងមន្ទីរពេទ្យដោយត្រូវមានការរៀបចំដាក់សាប៊ូ អាកុល សំរាប់លាងដៃអោយបានគ្រប់គ្រាន់ និងការជូតសំអាតបន្ទប់ទឹកជាប្រចាំ។ លើសពីនេះទៅទៀតគ្រប់ផ្នែកត្រូវមានការាយការណ៏ពីបញ្ហាប្រឈមផ្សេងៗនិងត្រូវដោះស្រាយប្រកបដោយភាពសមស្របសំរាប់បុគ្គលិកទាំងអស់៕