មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​

======

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូច៖

​១) ការដោះស្រាយកិច្ទការទូទៅទាក់ទងការថែទាំព្យាបាល និង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

 ២) ការផ្សព្វផ្សាយកម្មវិធីក្រុងពាលី និង បញ្ទូះបឋមសិលាបើកការរដ្ឋានសាងសង់បុកគ្រឹះអគារថ្មីនារសៀលថ្ងៃទី៥ និង ព្រឹកថ្ងៃទី៦ ខែមីនា ខាងមុខនេះ

៣) ការត្រៀមរៀបចំទទួលគណៈអធិបតី

ឯកឧត្ដមប្រធានមន្ទីរពេទ្យក៏បានណែនាំឱ្យផ្នែកពាក់ព័ន្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការងារក្នុងថ្ងៃពិធីនោះរួមមានៈ ផ្នែកទឹកភ្លើងដើម្បីឱ្យកម្មវិធីមានភាពរលូន និងចៀងវាងបញ្ហាផ្សេងៗដែលអាចកើតមានជាដើម៕