មន្ទីរពេទ្យកុមារជាតិ: ប្រជុំប្រចាំខែមីនា 

======

នាព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដោយមានការចូលរួមពីលោក-លោកស្រីនាយករង លោកទីប្រឹក្សាមន្ទីពេទ្យ លោកប្រធាន/អនុប្រធានការិយាល័យទាំង៣ និងប្រធានថែទាំ។ គោលបំណងនៃការប្រជុំរួមមាន៖

១) ពិនិត្យមើលរបាយការណ៏កាលពីខែមុនរួមមានៈការដោះស្រាយការងារបានរួចរាល់ ឬបញ្ហាប្រឈមផ្សេងៗ                                                          

២) ការចុះវត្តមានបុគ្គលិក (Digital Scan) នៅតាមផ្នែក និងតាមការិយាល័យទាំង៣

៣) ការពង្រឹងសុវត្ថិភាពអ្នកជំងឺដោយត្រូវយកចិត្តទុកដាក់លើការផ្តល់ថ្នាំ ការតាមដានស្ថានភាពអ្នកជំងឺ

៤) ការត្រៀមរៀបចំពិធីក្រុងពាលី និងបញ្ទុះបឋមសិលាបើកការដ្ឋានសាងសង់អគារថ្មីរបស់មន្ទីរពេទ្យនៅថ្ងៃទី៥-៦ ខែមីនា  ឆ្នាំ២០២៦                               

​​​ឯកឧត្ដមប្រធានបានណែនាំដល់គ្រូពេទ្យ និង បុគ្គលិកទាំងអស់ត្រូវតែយកចិត្តទុកដាក់ថែទាំព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះទៅទៀតការការចុះវត្តមានបុគ្គលិក (Digital Scan) ត្រូវតែធ្វើជាប្រចាំផងដែរ៕