Mar 10, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: ប្រជុំប្...
មន្ទីរពេទ្យកុមារជាតិ: ពិធីសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និងសម្ភោធផ្ទះបាយរួម ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១
======
ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្តី ក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និងការសម្ភោធផ្ទះបាយរួម នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជាអំណោយដ៏ថ្លៃថ្លារបស់ដៃគូសម្ព័ន្ធ មេត្រីភាព ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតល−រើសត។ អមដំណើរក្នុងកម្មវិធីនោះដែរមានឯកឧត្តមវេជ្ជ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក។ ក្រសួងសុខាភិបាល សូមសម្តែងនូវការ កោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ កម្លាំងកាយចិត្ត និងធ្វើពលិកម្មគ្រប់បែបយ៉ាង ឈរជើងការពារខ្សែក្រវាត់ ព្រំដែនយ៉ាងអង់អាចក្លាហាន ជាពិសេសក្នុងស្ថានភាពដ៏តានតឹងនាពេលកន្លងមក អំពីការឈ្លានពានពីកងទ័ពថៃ និងនៅបន្តការពារជាតិមាតុភូមិ យ៉ាងសកម្ម។ បងប្អូនកងទ័ព គឺជាកម្លាំងការពារដ៏រឹងមាំសម្រាប់ថែរក្សា ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ វីរភាពរបស់បងប្អូនក្នុង គ្រានេះ គឺជាគំរូដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងមូល និងជាទីមោទនភាពក្រៃលែងសម្រាប់យើងទាំងអស់គ្នា៕