មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​

======

នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។         

គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះមានដូចជា៖

១) ការដោះស្រាយកិច្ទការទូទៅទាក់ទងការថែទាំព្យាបាល និង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

២) ការពង្រឹងការយកចិត្តទុកដាក់លើការផ្តល់សេវាប្រកបដោយសុវត្ថិភាពជូនអ្នកជំងឺរួមមានៈ សុវត្ថិភាពក្នុងការផ្តល់ឳសថជូនអ្នកជំងឺ

បន្ថែមជាងនេះទៅទៀត ឯកឧត្តមប្រធានមន្ទីរពេទ្យក៏បានជម្រាបជូនដល់គ្រូពេទ្យ និង បុគ្គលិកទាំងអស់ត្រូវតែមានការរៀនសូត្រជាប្រចាំដើម្បីអភិវឌ្ឍន៏ជំនាញរបស់ខ្លួនអោយបានទូលំទូលាយ ព្រមទាំងត្រូវមានការពិភាក្សាគ្នាក្នុងករណីព្យាបាលស្មុគស្មាញ (RCP) ជាប្រចាំជាដើម៕