មន្ទីរពេទ្យកុមារជាតិ 

វគ្គបណ្តុះបណ្តាលរំលឹក ស្តីពី «ការថែទាំជំងឺគ្រុនឈាម»។

=========

កាលពីរសៀលថ្ងៃទី៨ ទី៩ ទី១០ និងទី១១ ខែមិថុនា ឆ្នាំ២០២៦ ផ្នែកថែទាំ នៃការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ បានដំណើរការវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី «ការថែទាំជំងឺគ្រុនឈាម» សម្រាប់បុគ្គលិកគិលានុបដ្ឋាក និងឆ្មប ចំនួន ៣៣៣ នាក់ ដែលកំពុងបំរើកាងារនៅក្នុងមន្ទីរពេទ្យ។  វគ្គបណ្តុះបណ្តាលនេះធ្វើឡើងជារៀងរាល់ឆ្នាំ   (មុនរដូវកាលរីករាលដាលជំងឺគ្រុនឈាម) ដើម្បីត្រៀមលក្ខណៈទុកជាមុន និងជាការពង្រឹងសមត្ថភាពគ្លីនិកក្នុងការថែទាំជំងឺគ្រុនឈាម ព្រមទាំងជាសកម្មភាពអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ។