មន្ទីរពេទ្យកុមារជាតិ: ទទួលក្រុមការងារទស្សនកិច្ទសិក្សាមកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រៈកុសុមៈ

======                                                                                                                                                                                                                                                 

នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពីឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកស្រីសាស្រ្តាចារ្យជំ.ហួត ចាន់ធានី នាយករងមន្ទីរពេទ្យបានដឹកនាំចូលរួមទទួលក្រុមការងារទស្សនកិច្ទសិក្សាមកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រៈកុសុមៈដើម្បីសិក្សាស្វែងយល់ពីការរៀបចំរបបអាហាររូបត្ថម្ភ និង ការប្រឹក្សាពីការផ្តល់អាហាររូបត្ថម្ភចំពោះកុមារ។ លោកស្រីវេជ្ជ.លឹម សុជាតិ ប្រធានផ្នែកអាហាររូបត្ថម្ភ បានង្ហាញពីប្រវត្តិនៃផ្នែកនេះដែលបង្កើតឡើងពីឆ្នាំ១៩៨០ ហើយនៅឆ្នាំ២០០៧ អាគារនេះបានធ្វើថ្មីដែលមានការគាំទ្រពីអង្គការមូលនិធិសំរាប់ការអភិវឌ្ឍន៏ និងជំនួយសង្រ្គោះអន្តរជាតិ (FIDR) រហូតដល់ឆ្នាំ ២០១៣។ ទោះបីគម្រោងនេះបានបញ្ទប់ក៏ដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំឱ្យផ្នែកនេះបន្តការផ្គតផ្គង់អាហាររូបត្ថម្ភរហូតមកដល់ពេលបច្ទុប្បន្ននេះ។ ចំពោះផ្នែកនេះ មានការបែងចែកការពិពណ៌ការងារនិងតួនាទីភារកិច្ចរបស់បុគ្គលិកម្នាក់ៗជាប្រចាំថ្ងៃរួមមានៈ ការគ្រប់គ្រងអនាម័យនិងការផ្លាស់ប្ដូរស្បែកជើង ការគ្រប់គ្រងការចម្អិនៈគ្រឿងផ្សំ សាច់និងបន្លែផ្សេងៗ ដោយអាហារទាំងនោះបែងចែកទៅតាមប្រភេទដូចជា៖ របបអាហារទូទៅ របបអាហារទន់ និងរាវ របបអាហារគ្រប់គ្រឿង របបអាហារថាមពលខ្ពស់និងប្រូតេអ៊ីនខ្ពស់ ព្រមទាំងរបបអាហារសាប។ លើសពីនេះទៅទៀតផ្នែកនេះមានផ្តល់សេវាកម្មប្រឹក្សាពីអាហាររូបត្ថម្ភសំរាប់កុមារមកពិគ្រោះជំងឺក្រៅ (OPD) កុមារសម្រាកពេទ្យ និងកុមាររៀបចំចេញទៅផ្ទះជាដើម។ សូមជម្រាបជូនថានៅឆ្នាំ ២០២៤-២០២៧នេះ ក៏មានគម្រោងជួយគាំទ្រអាហាររូបត្ថម្ភចំពោះកុមារពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃអង្គការ (KOICA) ផងដែរ៕