Jun 19, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: ទទួលក្រុ...
មន្ទីរពេទ្យកុមារជាតិ: ការប្រជុំជាមួយក្រុមការងារគម្រោងវះកាត់បេះដូង (CHPAA) នៃសហរដ្ឋអាមេរិក
====== នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក ដើម្បីទទួលក្រុមការងារគម្រោងវៈកាត់បេះដូង (CHPAA) នៃសហរដ្ឋអាមេរិកដឹកនាំដោយលោកវេជ្ជ.Dr.Richard Tea ជានាយកគម្រោងដើម្បីពីភាក្សាការងារ និងកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និង សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក CHPAA (Cambodian Health Professionals Association of America) ក្នុងគោលបំណងជួយព្យាបាលដល់ កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈការព្យាបាលវះកាត់ប្រកបដោយសុខុមាលភាព និងជីវិតដ៏ត្រចះត្រចង់ ហើយគម្រោងនេះ ក៏ជួយ បណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិកនិង ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម៕