Jun 25, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: ពិធីបើកវ...
មន្ទីរពេទ្យកុមារជាតិ: បើកកម្មវិធី The 3rd Nutrition Champaign នៅមន្ទីរពេទ្យកុមារជាតិ
====== នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានចូលរួមបើកកម្មវិធី The 3rd Nutrition Champaign នៅមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពី Mr. Heungsu Lee អនុប្រធានអង្គការ KOICA ព្រមទាំងនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន នៃមន្ទីរពេទ្យកុមារជាតិ។ព្រឹត្តិការណ៍ពិសេសនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងសុខុមាលភាពរបស់កុមារកម្ពុជា ជាពិសេសអ្នកដែលបានទទួលការព្យាបាល និងថែទាំនៅមន្ទីរពេទ្យកុមារជាតិ។