មន្ទីរពេទ្យកុមារជាតិ: ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាពនៃសណ្ដំវិទ្យាកុមារសម្រាប់ការវះកាត់មាត់ឆែប នៅមន្ទីរពេទ្យកុមារជាតិ

======

នាព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ម៉េង ឆាយ នាយករងមន្ទីរពេទ្យកុមារជាតិ បានចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាពនៃសណ្ដំវិទ្យាកុមារសម្រាប់ការវះកាត់មាត់ឆែបប្រារព្ឋធ្វើនៅមន្ទីរពេទ្យកុមារជាតិដែលមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០២៦។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីរំលឹកឡើងវិញពីសុវត្ថិភាពនៃសណ្តំវិទ្យា ដោយមានការបង្ហាញតាមទ្រីស្តី និង ការអនុវត្តន៏ ( faculty demo) ពីសាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេស មកពីប្រទេសអង់គ្លេស (UK) ជប៉ុន និង គ្រូបង្គោលក្នុងប្រទេសកម្ពុជា។ រីឯអ្នកចូលរួមមានចំនួន៣២នាក់ មកពីបណ្តាមន្ទីរពេទ្យដៃគូររួមមាន: មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យខេត្តស្ទឹងត្រែង មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យខេត្តកំពង់ស្ពឺ មន្ទីរពេទ្យខេត្តត្បូងឃ្មុំ មន្ទីរពេទ្យខេត្តព្រះសីហនុ មន្ទីរពេទ្យខេត្តរតនគិរី មន្ទីរពេទ្យខេត្តក្រចេះ មន្ទីរពេទ្យខេត្តតាកែវ មន្ទីរពេទ្យខេត្តកណ្តាល Sunrise Hospital, Japan He art Hospital៕