មន្ទីរពេទ្យកុមារជាតិ: ការប្រជុំ​​គណៈកម្មការសុវត្ថិភាព វះកាត់ សម្ភព សណ្ដំ (SOA)

======

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកស្រីសាស្រ្តាចារ្យជំ.ហួត ចាន់ធានី និងលោកវេជ្ជបណ្ឌិត កែវ វណ្ណា នាយករងមន្ទីរពេទ្យកុមារជាតិ បានដឹកនាំប្រជុំ​​គណៈកម្មការសុវត្ថិភាព វះកាត់ សម្ភព សណ្ដំ (SOA)។ ការប្រជុំនេះដែរដើម្បីពិភាក្សាពីការបញ្ចូល EMR ទាន់ពេលវេលា ក្នុងរយៈពេល ៣ ម៉ោង ក្រោយការវះកាត់ ភាពពេញលេញនៃការចង្អុលបង្ហាញអាទិភាព (SOA) និង ការកែលម្អភាពត្រឹមត្រូវជាបន្តបន្ទាប់ដែលបានផ្ទៀងផ្ទាត់ជាមួយឯកសារយោង៕