Jul 20, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្ដ...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ
======
នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។
គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូច៖
១) ការដោះស្រាយកិច្ចការទូទៅទាក់ទងការថែទាំព្យាបាលអ្នកជំងឺប្រកបដោយសុវត្ថិភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ
២) ការត្រៀមរៀបចំគ្រែបន្ថែមដើម្បីឆ្លើយតបកំណើនកុមារដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
៣) ការពង្រឹងការថែទាំព្យាបាលកុមារប្រកបដោយគុណភាព សុវត្ថិភាព រក្សាអនាម័យ និង ការគ្រប់គ្រងការឆ្លងរោគក្នុងមន្ទីរពេទ្យជាដើម៕