មន្ទីរពេទ្យកុមារជាតិ: កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ អាណត្តិទី២  សម័យប្រជុំលើកទី២

======

ថ្ងៃពុធ ១ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិដឹកនាំដោយលោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ឋី សមាជិក ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកប្រតិបត្តិមន្ទីរពេទ្យ លោក លី សំអុល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ណយ ចាន់ដុស មន្ត្រីត្រួតពិនិត្យថវិកា លោក អ៊ុង សាវុត គណនេយ្យករ និងលោក ស៊ាង ហាច លេខាកត់ត្រា។ របៀបវារៈនៃអង្គប្រជុំរួមមាន: 

១-សមិទ្ឋិផលការងារ ឆមាសទី១ ឆ្នាំ២០២៦ 

២-របាយការណ៍ថវិកា ឆមាសទី១ ឆ្នាំ២០២៦

៣-គម្រោងផែនការថវិកា ឆ្នាំ២០២៧

៤-ពិភាក្សា និងការផ្តល់អនុសាសន៍

លោកជំទាវសាស្ត្រាចារ្យប្រធានបានមានប្រសាសន៍ថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ  ដែលកន្លងមកបានខិតខំបម្រើសេវាជូនអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាពនិងទំនុកចិត្តកាន់តែប្រសើរឡើង៕