Jul 20, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្ដ...
មន្ទីរពេទ្យកុមារជាតិ: ការទទួលគណៈប្រតិភូ ក្រសួងការបរទេសនៃសាធារណៈរដ្ឋកូរ៉េ
======
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឩត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ បានទទួលគណៈប្រតិភូក្រសួងការបរទេសនៃសាធារណៈរដ្ឋកូរ៉េ មកទស្សនៈកិច្ទដឹកនាំដោយលោក គីម អ៊ូហ៊្សុក ប្រធានគណប្រតិភូ មកពី ក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ។ ក្នុងដំណើរទស្សនៈកិច្ទនេះដែរ ឯកឩត្តមប្រធានបានជម្រាបជូនទៅគណៈប្រតិភូអំពីប្រវត្តិនៃមន្ទីរពេទ្យ និងការអភិវឌ្ឍន៏ជាបន្តបន្ទាប់ និងដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកូរ៉េ អង្គការ KOICA ក៏បានចូលរួមគម្រោងក្នុងមន្ទីរពេទ្យតាំងពីឆ្នាំ២០០៥ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណៈកូរ៉េនិងបានពង្រីកហេដ្ឋារចនាសម្ព័ន្ឋនានា ការកែលម្អឩបករណ៏វេជ្ជសាស្រ្ត ការបង្កើនសេវាព្យាបាលនិងការអភិវឌ្ឍន៏ជំនាញវេជ្ជសាស្រ្តប្រកបដោយគុណភាពរហូតដល់ពេលបច្ទុប្បន្ន។ ឯកឩត្តមប្រធានក៏បានដឹកនាំគណៈប្រតិភូទៅពិនិត្យមើលគម្រោងសាងសង់អគារកំពស់៥ជាន់ ដែលមាន១៨៨គ្រែ លើជំនាញព្យាបាលជំងឺកុមារដូចជា: ផ្នែកប្រព័ន្ឋរំលាយអាហារ ផ្នែកជំងឺផ្លូវដង្ហើម ផ្នែកជំងឺមហារីក ដែលបញ្ទប់នៅឆ្នាំ២០២៨នាពេលខាងមុខ៕