មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្ដុះបណ្ដាលរំលឹកអំពីជំងឺគ្រុនឈាម

======

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឩត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានចូលរួមកម្មវិធីបើកវគ្គបណ្តុះបណ្តាលរំលឹកអំពីជំងឺគ្រុនឈាម ជូនដល់លោក-លោកស្រីវេជ្ជបណ្ឌិតដែលធ្វើការនៅតាមផ្នែកនានាក្នុងមន្ទីរពេទ្យស្របតាមគោលការណ៏ណែនាំពីក្រសួងសុខាភិបាល ហើយមន្ទីរពេទ្យតែងតែមានវគ្គបណ្តុះបណ្តាលផ្សេងៗជូនដល់គ្រូពេទ្យដើម្បីឆ្លើយតបតាមការមកសម្រាកពេទ្យរបស់កុមារដោយគុណភាព សុវត្ថិភាព ការជឿទុកចិត្ត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជានិច្ទ៕