Jul 22, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច...
មន្ទីរពេទ្យកុមារជាតិ: កម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសណ្តំវិទ្យាកុមារលើកទី១៣ និងការបង្ការការឆ្លងរោគក្នុបន្ទប់វះកាត់ (IPC)លើកទី៦
======
នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីឯកឩត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិលោកវេជ្ជបណ្ឌិត កែវ វណ្ណា នាយករងមន្ទីរពេទ្យកុមារជាតិបានចូលរួមកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី៖មូលដ្ឋានគ្រឹះសណ្តំវិទ្យាកុមារលើកទី១៣ និងការបង្ការការឆ្លងរោគក្នុបន្ទប់វះកាត់ (IPC)លើកទី៦។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖
១) វិធីសាស្រ្តប្រើប្រាស់ថ្នាំសណ្តំ និងកំរិតថ្នាំសណ្តំ
២) បច្ទេកទេសសណ្តំកុមារ និងសម្ភព
៣) វិធីសាស្រ្តវាយតម្លៃអ្នកជំងឺមុន កំឡុង និង ក្រោយសណ្តំវៈកាត់
៤) វិធីសាស្រ្តក្នុងការប្រើប្រាស់ឧបករណ៏វៈកាត់ ការលាងសំអាត ការស្តេរីល និងការរក្សាទុកឳ្យបានត្រឹមត្រូវ