Jul 22, 26
មន្ទីរពេទ្យកុមា...
មន្ទីរពេទ្យកុមារជាតិ: កម្មវិធី...
មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ
នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។
គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូច៖
១) ការដោះស្រាយកិច្ចការទូទៅទាក់ទងការថែទាំព្យាបាលអ្នកជំងឺប្រកបដោយសុវត្ថិភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ
២) ការពង្រឹងការប្រើប្រាស់ម៉ាស៊ីន Bronchoscopy E.E.G & Endoscopy និងការកត់ត្រាទិន្ន័យជាប្រចាំដើម្បីជាចក្ខុវិស័យរបស់មន្ទីរពេទ្យ
៣) ការចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់របស់មន្ទីរពេទ្យជាប្រចាំ៕