Aug 05, 26
សកម្មភាពបណ្តុះប...
មន្ទីរពេទ្យកុមារជាតិ សកម្...
មន្ទីរពេទ្យកុមារជាតិ: រៀបចំទទួលប្រតិភូសមាគមនារីនៃក្រសួងព័ត៌មាន
====== នាព្រឹកថ្ងៃព្រហស្បតិ៏ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ព្រមទាំងថ្នាក់ដឹកនាំបានទទួលប្រតិភូសមាគមនារីនៃក្រសួងព័តត៌មាន និង ក្រុមហ៊ុន Yoe's ដែលចុះមកសាកសួរសុខទុក្ខកុមារដែលមកសម្រាកពេទ្យនៅតាមផ្នែកនានារបស់មន្ទីរពេទ្យ ព្រមទាំងបានចែកជូននូវទឹកដោៈគោ និងភេសជ្ជៈជូនកុមារដែលមកសម្រាកពេទ្យចំនួនជាង ៨០០នាក់ បុគ្គលិក-កម្មករទាំងអស់។ មន្ទីរពេទ្យកុមារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធិពរបវរមហាប្រសើរជូនលោកជំទាវ លោក-លោកស្រីប្រធានក្រុមហ៊ុន ព្រមទាំងបុគ្គលិកទាំងអស់ ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕